4. ស្មៀនអែសរ៉ា លោកឈរលើទីថ្កល់ធ្វើពីឈើ ដែលគេបានធ្វើសំរាប់ការនោះ មានម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា និងម្អាសេយ៉ា ឈរនៅខាងស្តាំលោក ហើយពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាន៉ា សាការី និងមស៊ូឡាម ក៏ឈរនៅខាងឆ្វេងលោក
5. អែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្តាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ កាលលោកបានបើកគម្ពីរឡើង នោះពួកបណ្តាជនទាំងឡាយក៏ក្រោកឈរ
6. រួចអែសរ៉ាលោកក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះដ៏ធំ បានប្រកបដោយព្រះពរ ពួកបណ្តាជនក៏ទទួលថា អាម៉ែនៗ ដោយប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា
7. ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា និងពួកលេវី គេពន្យល់ក្រឹត្យវិន័យដល់ពួកជន កំពុងដែលពួកជនឈរនឹង នៅកន្លែងរបស់គេ
8. ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះ។