នេហេមា 7:65-73 ព្រះគម្ពីរបរិសុទ្ធ (KHOV)

65. ហើយ​លោក​ចៅ‌ហ្វាយ​ក៏​ប្រាប់​គេ​ថា មិន​ត្រូវ​ឲ្យ​គេ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ចាំ​ទំរាំ​ដល់​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។

66. ពួក​ជំនុំ​ទាំង​អស់​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់

67. ឥត​រាប់​ពួក​អ្នក​បំរើ​ប្រុស​ស្រី​របស់​គេ ដែល​មាន​ចំនួន​៧៣៣៧​នាក់​ទៀត​នោះ​ទេ ក៏​មាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​២៤៥​នាក់​ដែរ

68. ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

69. អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។

70. មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​ឪពុក​គេ​ខ្លះ បាន​ថ្វាយ​ដង្វាយ​សំរាប់​ការ​នោះ លោក​ចៅ‌ហ្វាយ​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស​១​ពាន់​ដារីក ពែង​មាស​៥០ សំលៀក‌បំពាក់​ពួក​សង្ឃ​៥៣០​សំរាប់

71. ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ ក៏​ថ្វាយ​មាស​២​ម៉ឺន​ដារីក និង​ប្រាក់​២២០០​នាលិ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ

72. ឯ​ដង្វាយ​របស់​ពួក​បណ្តា‌ជន​ឯ​ទៀត គឺ​មាស​២​ម៉ឺន​ដារីក ប្រាក់​២​ពាន់​នាលិ ហើយ​សំលៀក‌បំពាក់​ពួក​សង្ឃ​៦៧​សំរាប់

73. ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​បណ្តា‌ជន​ខ្លះ ពួក​នេធីនិម និង​ពួក​អ៊ីស្រា‌អែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ។

នេហេមា 7