59. កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន
60. ឯពួកនេធីនិម និងកូនចៅរបស់ពួកអ្នកបំរើសាឡូម៉ូន ទាំងអស់រួមគ្នា មាន៣៩២នាក់។
61. ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន
62. នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា ទាំងអស់មាន៦៤២នាក់
63. ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
64. អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះគេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង
65. ហើយលោកចៅហ្វាយក៏ប្រាប់គេថា មិនត្រូវឲ្យគេបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ចាំទំរាំដល់មានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
66. ពួកជំនុំទាំងអស់គ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់
67. ឥតរាប់ពួកអ្នកបំរើប្រុសស្រីរបស់គេ ដែលមានចំនួន៧៣៣៧នាក់ទៀតនោះទេ ក៏មានពួកចំរៀងទាំងប្រុសទាំងស្រីចំនួន២៤៥នាក់ដែរ
68. ឯសេះរបស់គេ មាន៧៣៦ លាកាត់មាន២៤៥
69. អូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
70. មានពួកអ្នកជាកំពូលលើវង្សឪពុកគេខ្លះ បានថ្វាយដង្វាយសំរាប់ការនោះ លោកចៅហ្វាយថ្វាយដាក់ក្នុងឃ្លាំង ជាមាស១ពាន់ដារីក ពែងមាស៥០ សំលៀកបំពាក់ពួកសង្ឃ៥៣០សំរាប់
71. ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក និងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសំរាប់ការ
72. ឯដង្វាយរបស់ពួកបណ្តាជនឯទៀត គឺមាស២ម៉ឺនដារីក ប្រាក់២ពាន់នាលិ ហើយសំលៀកបំពាក់ពួកសង្ឃ៦៧សំរាប់
73. ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកបណ្តាជនខ្លះ ពួកនេធីនិម និងពួកអ៊ីស្រាអែល ទាំងអស់បាននៅក្នុងទីក្រុងរបស់គេរៀងខ្លួនហើយ។