1. រីឯកាលកំផែងបានសង់ឡើងជាស្រេច ហើយខ្ញុំបានដាក់ផ្ទាំងសន្លឹកទ្វារទាំងប៉ុន្មាន រួចបានដំរូវពួកឆ្មាំទ្វារ ពួកចំរៀង និងពួកលេវី ឲ្យធ្វើការងារទៅ
2. នោះខ្ញុំបានប្រគល់អំណាចត្រួតត្រាក្រុងយេរូសាឡិម ដល់ហាណានី ជាបងប្អូនខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន
3. ហើយខ្ញុំបានហាមគេថា កុំឲ្យបើកទ្វារក្រុងយេរូសាឡិម មុនដែលថ្ងៃភ្លឺក្តៅឡើយ ហើយកាលគេនៅចាំយាម នោះត្រូវបិទហើយខ្ទាស់រនុកទៅវិញ ក៏ត្រូវដំរូវពួកអ្នកខ្លះនៅក្រុងយេរូសាឡិម ឲ្យចាំយាមតាមវេនគេ នៅទល់មុខនឹងផ្ទះគេរៀងខ្លួន
4. រីឯទីក្រុងក៏ធំទូលាយណាស់ តែបណ្តាជនមានគ្នាតិចពេក ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។
5. គ្រានោះ ព្រះនៃខ្ញុំទ្រង់បណ្តាលចិត្តខ្ញុំ ឲ្យប្រមូលពួកអ្នកធំ ពួកមេ និងពួកជន ដើម្បីនឹងរាប់គេតាមពង្សាវតារ ខ្ញុំក៏រកឃើញបញ្ជីពង្សាវតារនៃពួកអ្នក ដែលឡើងមកជាន់មុន ហើយខ្ញុំឃើញមានសេចក្តីកត់ទុកក្នុងបញ្ជីនោះថា
6. នេះជាពួកអ្នកស្រុក ដែលចេញពីសណ្ឋានជាឈ្លើយ ពីពួកអស់អ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានដឹកនាំទៅនោះ ហើយបានវិលមកឯក្រុងយេរូសាឡិម និងស្រុកយូដាវិញ គ្រប់គ្នាដល់ទីក្រុងរបស់គេរៀងខ្លួន
7. ជាពួកអ្នកដែលបានមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម និងប្អាណា។
8. នេះជាចំនួននៃពួកមនុស្សសាសន៍អ៊ីស្រាអែល គឺពួកប៉ារ៉ូស មាន២១៧២នាក់
9. ពួកសេផាធា មាន៣៧២នាក់
10. ពួកអើរ៉ាស មាន៦៥២នាក់
11. ពួកផាហាត-ម៉ូអាប់ ខាងកូនចៅយេសួរ និងយ៉ូអាប់ មាន២៨១៨នាក់