16. កាលពួកខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮ នោះសាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅភ្នែកខ្លួនគេ ដោយយល់ឃើញថា ការនោះកើតឡើងអំពីព្រះនៃយើងទេ
17. ក្នុងរវាងនោះ ពួកអ្នកធំក្នុងសាសន៍យូដា គេក៏ផ្ញើសំបុត្រជាច្រើនច្បាប់ទៅថូប៊ីយ៉ា ហើយមានសំបុត្ររបស់ថូប៊ីយ៉ាមកដល់គេវិញដែរ
18. ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា បានស្បថនឹងគាត់ ដោយព្រោះគាត់ជាកូនប្រសាររបស់សេកានា ជាកូនអើរ៉ាស មួយទៀតយ៉ូហាណាន ជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនបេរេគា ធ្វើជាប្រពន្ធ
19. គេក៏និយាយពីការល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យខ្ញុំទៅប្រាប់គាត់ដែរ គឺថូប៊ីយ៉ានេះហើយ ដែលផ្ញើសំបុត្រមកគំរាម ឲ្យខ្ញុំភ័យ។