នេហេមា 6:15-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដូច្នេះ នៅ​ថ្ងៃ​២៥​ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ

16. កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ

17. ក្នុង​រវាង​នោះ ពួក​អ្នក​ធំ​ក្នុង​សាសន៍​យូដា គេ​ក៏​ផ្ញើ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​ថូប៊ីយ៉ា ហើយ​មាន​សំបុត្រ​របស់​ថូប៊ីយ៉ា​មក​ដល់​គេ​វិញ​ដែរ

នេហេមា 6