នេហេមា 6:10-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គ្រា​នោះ ខ្ញុំ​បាន​ទៅ​ឯ​ផ្ទះ​របស់​សេម៉ាយ៉ា កូន​ដេឡាយ៉ា ដែល​ជា​កូន​មហេ‌ថា‌បែល គាត់​កំពុង​បំពួន​ខ្លួន គាត់​និយាយ​ឡើង​ថា សូម​យើង​ទៅ​ជួប​គ្នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារ​ភ្ជិត​ទៅ ដ្បិត​គេ​នឹង​មក​សំឡាប់​លោក គឺ​គេ​នឹង​មក​នៅ​ពេល​យប់​ជា​មិន​ខាន ដើម្បី​នឹង​សំឡាប់​លោក​បង់

11. តែ​ខ្ញុំ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​មនុស្ស​បែប​យ៉ាង​ខ្ញុំ​រត់​ឬ​អី តើ​មាន​អ្នក​ឯ​ណា​មួយ​ដូច​ខ្ញុំ ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​តែ​រួច​ជីវិត​នោះ ខ្ញុំ​មិន​ព្រម​ចូល​ទៅ​ទេ

12. ខ្ញុំ​ក៏​ពិចារណា​យល់​ឃើញ​ថា មិន​មែន​ជា​ព្រះ​ដែល​បង្គាប់​ដល់​គាត់​ដូច្នោះ​ទេ គឺ​គាត់​បាន​ទាយ​ទំនាយ​នេះ ទាស់​នឹង​ខ្ញុំ​វិញ ហើយ​គឺ​ថូប៊ីយ៉ា និង​សាន‌បា‌ឡាត​បាន​ជួល​គាត់​ផង

13. គេ​បាន​ជួល​គាត់​ប្រាថ្នា​ចង់​គំរាម ឲ្យ​ខ្ញុំ​ភ័យ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​តាម ហើយ​មាន​បាប​ដូច្នោះ ប្រយោជន៍​ឲ្យ​គេ​បាន​រឿង និង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះដៀល​ដល់​ខ្ញុំ

នេហេមា 6