1. លុះកាលដំណឹងបានឮទៅដល់សានបាឡាត និងថូប៊ីយ៉ា ព្រមទាំងកេសែម ជាសាសន៍អារ៉ាប់ និងពួកខ្មាំងសត្រូវយើងឯទៀតថា ខ្ញុំបានធ្វើកំផែងរួចជាស្រេច ឥតមានទីបាក់បែកណានៅសល់ទៀតឡើយ ទោះបើគ្រានោះមិនទាន់បានដាក់ផ្ទាំងសន្លឹកទ្វារឡើង ក្នុងអស់ទាំងទ្វារនៅឡើយក៏ដោយ
2. នោះសានបាឡាត និងកេសែមចាត់គេមកឯខ្ញុំនិយាយថា អញ្ជើញមក យើងនឹងពិគ្រោះគ្នានៅភូមិណាមួយក្នុងច្រកភ្នំអូណូរ គឺគេគិតប្រទូស្តដល់ខ្ញុំទេ
3. តែខ្ញុំចាត់មនុស្សឲ្យទៅប្រាប់វិញថា ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន និងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី
4. គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ