1. នៅគ្រានោះ មានសូរសំរែកជាខ្លាំងនៃពួកជន និងប្រពន្ធគេ កើតឡើងទាស់នឹងពួកបងប្អូន ជាសាសន៍យូដា
2. មានខ្លះនិយាយថា ពួកយើងខ្ញុំ និងកូនប្រុសកូនស្រីយើងខ្ញុំ មានគ្នាច្រើន សូមឲ្យយើងបានអាហារ ដើម្បីទទួលទាន ហើយរស់នៅ
3. មានខ្លះទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការ និងផ្ទះសំបែងរបស់យើងខ្ញុំហើយ សូមឲ្យយើងខ្ញុំបានអាហារទទួលទាន នៅគ្រាអំណត់នេះផង
4. ហើយមានខ្លះផ្សេងទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការរបស់យើងខ្ញុំ ដើម្បីយកប្រាក់បង់ពន្ធថ្វាយស្តេច
5. ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូននោះ មានសាច់ដូចគ្នា កូនចៅយើងខ្ញុំ ក៏ដូចជាកូនចៅរបស់គេដែរ តែមើល យើងខ្ញុំនាំឲ្យកូនប្រុសកូនស្រីយើងខ្ញុំទៅជាខ្ញុំគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាខ្ញុំគេហើយ យើងខ្ញុំក៏ចៀសមិនរួចដែរ ដ្បិតអ្នកឯទៀតបានស្រែចំការ របស់យើងខ្ញុំទៅហើយ។
6. កាលខ្ញុំបានឮសំរែករបស់គេ និងពាក្យទាំងនោះហើយ នោះខ្ញុំក៏មានចិត្តឈឺចាប់ជាខ្លាំង
7. ខ្ញុំក៏ពិចារណាក្នុងខ្លួន រួចបន្ទោសដល់ពួកអ្នកធំ និងពួកមេទាំងប៉ុន្មានដោយពាក្យថា អ្នករាល់គ្នាតែងតែយកការ គឺគ្រប់គ្នាយកពីពួកបងប្អូនផង ខ្ញុំក៏ប្រជុំជំនុំយ៉ាងធំទាស់នឹងគេ