1. នៅគ្រានោះ មានសូរសំរែកជាខ្លាំងនៃពួកជន និងប្រពន្ធគេ កើតឡើងទាស់នឹងពួកបងប្អូន ជាសាសន៍យូដា
2. មានខ្លះនិយាយថា ពួកយើងខ្ញុំ និងកូនប្រុសកូនស្រីយើងខ្ញុំ មានគ្នាច្រើន សូមឲ្យយើងបានអាហារ ដើម្បីទទួលទាន ហើយរស់នៅ
3. មានខ្លះទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការ និងផ្ទះសំបែងរបស់យើងខ្ញុំហើយ សូមឲ្យយើងខ្ញុំបានអាហារទទួលទាន នៅគ្រាអំណត់នេះផង
4. ហើយមានខ្លះផ្សេងទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការរបស់យើងខ្ញុំ ដើម្បីយកប្រាក់បង់ពន្ធថ្វាយស្តេច
5. ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូននោះ មានសាច់ដូចគ្នា កូនចៅយើងខ្ញុំ ក៏ដូចជាកូនចៅរបស់គេដែរ តែមើល យើងខ្ញុំនាំឲ្យកូនប្រុសកូនស្រីយើងខ្ញុំទៅជាខ្ញុំគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាខ្ញុំគេហើយ យើងខ្ញុំក៏ចៀសមិនរួចដែរ ដ្បិតអ្នកឯទៀតបានស្រែចំការ របស់យើងខ្ញុំទៅហើយ។
6. កាលខ្ញុំបានឮសំរែករបស់គេ និងពាក្យទាំងនោះហើយ នោះខ្ញុំក៏មានចិត្តឈឺចាប់ជាខ្លាំង
7. ខ្ញុំក៏ពិចារណាក្នុងខ្លួន រួចបន្ទោសដល់ពួកអ្នកធំ និងពួកមេទាំងប៉ុន្មានដោយពាក្យថា អ្នករាល់គ្នាតែងតែយកការ គឺគ្រប់គ្នាយកពីពួកបងប្អូនផង ខ្ញុំក៏ប្រជុំជំនុំយ៉ាងធំទាស់នឹងគេ
8. រួចខ្ញុំនិយាយទៅគេថា តាមកំឡាំងរបស់យើងរាល់គ្នា នោះយើងបានលោះពួកបងប្អូនជាសាសន៍យូដា ដែលត្រូវលក់ដល់សាសន៍ដទៃ ឲ្យរួចមកវិញ ចុះតើអ្នករាល់គ្នាចង់លក់បងប្អូនខ្លួនទៀតឬអី ដែលនឹងលក់គេក្នុងពួកគ្នាយើង នោះតើគួរគប្បីដែលឬ ដូច្នេះ គេក៏ស្ងៀមនៅ រកឆ្លើយមិនបាន
9. ខ្ញុំក៏និយាយថា ការដែលអ្នករាល់គ្នាធ្វើនេះមិនល្អទេ គួរគប្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្ត ដោយសេចក្តីកោតខ្លាចដល់ព្រះនៃយើងរាល់គ្នាវិញទេតើ គឺដោយព្រោះសេចក្តីត្មះតិះដៀលនៃពួកសាសន៍ដទៃ ជាខ្មាំងសត្រូវយើង
10. ចំណែកខ្ញុំ ពួកបងប្អូន និងពួកអ្នកបំរើខ្ញុំ ក៏អាចនឹងឲ្យគេខ្ចីប្រាក់ និងស្រូវ ឲ្យបានការដូចគ្នាបានដែរ ដូច្នេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាលែងយកការទៅ