17. ចំណែកពួកអ្នក ដែលធ្វើកំផែង និងពួកអ្នក ដែលលីសែង ហើយពួកអ្នកដែលជញ្ជូនដាក់ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ
18. ពួកជាងថ្មគេក្រវាត់ដាវនៅចង្កេះ ហើយក៏ធ្វើការទាំងដូច្នោះ ឯអ្នកដែលផ្លុំត្រែ នោះក៏នៅជិតខ្ញុំ
19. ហើយខ្ញុំប្រាប់ដល់ពួកអ្នកធំ ពួកមេ និងពួកបណ្តាជនទាំងពួងថា ការនេះជាការធំវែងពេកណាស់ យើងរាល់គ្នាឃ្លាតឆ្ងាយពីគ្នា នៅលើកំផែងផង
20. ដូច្នេះ នៅកន្លែងណាដែលអ្នករាល់គ្នាឮសូរត្រែ នោះត្រូវឲ្យអ្នករាល់គ្នាមូលមកឯយើងនៅទីនោះ ព្រះនៃយើងរាល់គ្នា ទ្រង់នឹងតស៊ូជំនួសយើង។
21. យ៉ាងនោះ យើងរាល់គ្នាចេះតែធ្វើការទៅ មនុស្សពាក់កណ្តាលបានកាន់លំពែងចាប់តាំងពីថ្ងៃរះ ដរាបដល់ផ្កាយលេចចេញមក
22. នៅគ្រានោះ ខ្ញុំក៏ប្រាប់ពួកជនថា ត្រូវឲ្យគ្រប់គ្នា ព្រមទាំងពួកអ្នកបំរើខ្លួន ដេកនៅក្នុងក្រុងយេរូសាឡិម ដើម្បីនឹងជួយការពារយើងរាល់គ្នា នៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ
23. ដូច្នេះ ទោះខ្ញុំឬបងប្អូន ពួកអ្នកបំរើខ្ញុំ ឬពួកចាំយាមដែលតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសំលៀកបំពាក់ចេញឡើយ លើកតែមានការបោកទឹកប៉ុណ្ណោះ។