24. បន្ទាប់នឹងគាត់ មានប៊ីនុយ ជាកូនហេណាដាឌបានជួសជុលមួយដុំទៀត គឺចាប់តាំងពីផ្ទះអ័សារារហូតដល់រំពត់កំផែង ហើយទៅដល់ទីជ្រុងផង
25. ប៉ាឡាល ជាកូនអ៊ូសាយបានធ្វើនៅមុខរំពត់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ ដែលនៅក្បែរទីធ្លារបស់ក្រុមរក្សាអង្គ ហើយបន្ទាប់នឹងគាត់មានពេដាយ៉ា ជាកូនប៉ារ៉ូសបានធ្វើ
26. រីឯពួកនេធីនិម ដែលនៅត្រង់អូផែល គេក៏ធ្វើរហូតដល់ទីទល់មុខនឹងទ្វារទឹកខាងកើត ហើយមកដល់ប៉មដែលលយចេញនោះ
27. បន្ទាប់នោះមានពួកត្កូអាបានជួសជុលមួយដុំទៀត ទល់មុខនឹងប៉មធំ ដែលលយចេញរហូតដល់កំផែងអូផែល។
28. ឯខាងលើទ្វារសេះ នោះពួកសង្ឃបានជួសជុលទល់មុខនឹងផ្ទះគេរៀងខ្លួន
29. បន្ទាប់នឹងគេ នោះមានសាដុក ជាកូនអ៊ីមមើរ បានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគាត់មានសេម៉ាយ៉ា កូនសេកានា ជាអ្នកឆ្មាំទ្វារទិសខាងកើត បានជួសជុល
30. បន្ទាប់នឹងគាត់មានហាណានា ជាកូនសេលេមា និងហានូន ជាកូនទី៦របស់សាឡាប គេបានជួសជុលមួយដុំទៀត បន្ទាប់នឹងគេនោះមានមស៊ូឡាម ជាកូនបេរេគា បានជួសជុលទល់មុខនឹងបន្ទប់របស់ខ្លួន
31. បន្ទាប់នឹងគាត់មានម៉ាលគា ជាម្នាក់ក្នុងពួកជាងទងបានជួសជុល រហូតដល់ផ្ទះពួកនេធីនិម និងពួកជំនួញ ទល់មុខនឹងទ្វារមីបកាឌ ហើយដល់ផ្លូវឡើងត្រង់ជ្រុងកំផែង
32. ហើយមួយដុំនៅកណ្តាលទីជណ្តើរឡើងត្រង់ជ្រុងកំផែង និងទ្វារចៀម នោះគឺពួកជាងទង និងពួកជំនួញបានជួសជុលឡើង។