1. គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ និងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង
2. បន្ទាប់នឹងគេមានពួកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនអ៊ីមរីបានសង់។
3. ឯទ្វារត្រីនោះ ពួកកូនចៅសេណាអាក៏សង់ គេបានដាក់ធ្នឹមឡើង ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ ហើយនឹងរនុកផង
4. បន្ទាប់ពីពួកនោះ ម្រេម៉ូត ជាកូនអ៊ូរីយ៉ា ដែលជាកូនហាកូស គាត់ក៏ជួសជុល ហើយបន្ទាប់នឹងគាត់មានមស៊ូឡាម ជាកូនបេរេគា ដែលជាកូនមសេសាបេល គាត់ជួសជុល ហើយបន្ទាប់ពីគាត់មានសាដុក ជាកូនប្អាណាបានជួសជុល
5. បន្ទាប់ពីនោះទៅមានពួកត្កូអាបានជួសជុល តែពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេ ឥតបានជួយធ្វើការរបស់ព្រះអម្ចាស់នៃគេឡើយ។