24. ហើយកូនគេពាក់កណ្តាលនិយាយជាភាសាអាសដូឌ ឥតចេះនិយាយភាសារបស់ពួកយូដាឡើយ គឺគេនិយាយតាមតែភាសារបស់សាសន៍គេរៀងខ្លួន
25. ខ្ញុំក៏តវ៉ានឹងគេ ព្រមទាំងដាក់បណ្តាសា ក៏វាយគេខ្លះ ហើយបោចសក់គេផង ខ្ញុំចាប់ឲ្យគេស្បថដោយនូវព្រះនាមរបស់ព្រះ ហើយហាមគេថា មិនត្រូវឲ្យអ្នករាល់គ្នាឲ្យកូនស្រីទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ខ្លួនឬសំរាប់ខ្លួននោះឡើយ
26. តើសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល មិនបានធ្វើបាប ដោយអំពើយ៉ាងនោះឯងទេឬអី នៅក្នុងអស់ទាំងសាសន៍ដទៃ គ្មានស្តេចណា១ដូចទ្រង់ឡើយ ហើយព្រះនៃទ្រង់ក៏បានស្រឡាញ់ទ្រង់ ព្រមទាំងតាំងឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលផង ប៉ុន្តែ ស្ត្រីសាសន៍ដទៃបាននាំឲ្យទ្រង់ធ្វើបាបដែរ
27. ដូច្នេះ តើគួរឲ្យយើងស្តាប់តាមអ្នករាល់គ្នា និងប្រព្រឹត្តសេចក្តីអាក្រក់ជាធំទាំងនេះ ហើយប្រព្រឹត្តរំលងនឹងព្រះនៃយើង ដោយយកប្រពន្ធ ជាសាសន៍ដទៃឬអី។