19. ក្រោយនោះមក កាលណាអស់ទាំងទ្វារនៃក្រុងយេរូសាឡិម ចាប់តាំងងងឹត ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ នោះខ្ញុំក៏បង្គាប់ឲ្យបិទទ្វារ ហើយហាមមិនឲ្យបើកដរាបដល់ផុតថ្ងៃឈប់សំរាកនោះ ខ្ញុំក៏ដាក់ពួកអ្នកបំរើរបស់ខ្ញុំខ្លះ ឲ្យត្រួតលើទ្វារទាំងប៉ុន្មាន ដើម្បីកុំឲ្យមានអ្នកណាយកបន្ទុកអ្វី ចូលមកនៅថ្ងៃឈប់សំរាកឡើយ
20. នោះពួកឈ្មួញ និងពួកអ្នកដែលលក់ដូរផ្សេងៗ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តងពីរដែរ
21. រួចខ្ញុំបានធ្វើបន្ទាល់ដល់គេថា អ្នករាល់គ្នាដេកនៅក្បែរកំផែងនេះធ្វើអី បើនៅតែធ្វើដូច្នេះទៀត នោះខ្ញុំនឹងចាប់អ្នករាល់គ្នាហើយ តាំងពីនោះតទៅ គេក៏លែងមកនៅថ្ងៃឈប់សំរាកទៀត
22. ខ្ញុំក៏បង្គាប់ដល់ពួកលេវី ឲ្យគេបានញែកខ្លួនចេញជាបរិសុទ្ធ ហើយឲ្យគេមកចាំយាម នៅអស់ទាំងទ្វារក្រុង ដើម្បីញែកថ្ងៃឈប់សំរាកចេញជាបរិសុទ្ធ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាដល់ទូលបង្គំ ដោយសេចក្តីសប្បុរសទ្រង់ដ៏ធំ។