6. សេម៉ាយ៉ា យ៉ូយ៉ារីប យេដាយ៉ា
7. សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា និងយេដាយ៉ា នោះសុទ្ធតែជាមេពួកសង្ឃ ហើយនឹងបងប្អូនគេនៅក្នុងគ្រាយេសួរ។
8. ឯពួកលេវី នោះមានយេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា និងម៉ាថានា គឺលោកនេះ និងបងប្អូនលោក ដែលត្រួតលើការងារអរព្រះគុណ
9. ក៏មានបាកប៊ូគា និងអ៊ូនី ជាបងប្អូនគេ ដែលឈរប្រទល់មុខនឹងអ្នកទាំងនោះ ក្នុងការងាររបស់គេ
10. ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗបង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា
11. យ៉ូយ៉ាដាបង្កើតយ៉ូណាថាន ហើយយ៉ូណាថានបង្កើតយ៉ាដួរ។
12. នៅគ្រាយ៉ូយ៉ាគីម ក៏មានពួកសង្ឃ ជាកំពូលលើពួកវង្សរបស់ឪពុកគេ ខាងវង្សសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា
13. ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន
14. ហើយខាងមេលីគូរ មានយ៉ូណាថាន ខាងសេបានា មានយ៉ូសែប
15. ខាងហារីម មានអ័ឌណា ខាងមេរ៉ាយ៉ូត មានហេលកាយ
16. ខាងអ៊ីដោ មានសាការី ខាងគីនេថោន មានមស៊ូឡាម
17. ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ
18. ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន
19. ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី
20. ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ
21. ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
22. ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
23. ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប
24. ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ
25. ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ
26. ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។