នេហេមា 12:25-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ឯ​ម៉ាថានា បាក‌ប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និង​អ័កគូប គេ​ជា​អ្នក​ឆ្មាំ​ទ្វារ ដែល​ចាំ​យាម​នៅ​ឃ្លាំង​ត្រង់​មាត់​ទ្វារ

26. ពួក​អ្នក​ទាំង​នោះ​មាន​នៅ​ក្នុង​គ្រា​យ៉ូយ៉ា‌គីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូសា‌ដាក និង​គ្រា​នេហេមា ជា​ចៅ‌ហ្វាយ​ទី​ក្រុង ហើយ​នឹង​គ្រា​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ។

27. នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ និង​ការ​ចំរៀង​ផ្សំ ដោយ​ឈឹង ពិណ និង​ស៊ុង​ផង

28. ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា

29. ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា និង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម

30. ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។

នេហេមា 12