6. អស់ទាំងកូនចៅរបស់ពេរេសដែលនៅក្រុងយេរូសាឡិម នោះមានមនុស្សក្លាហានចំនួន៤៦៨នាក់។
7. ឯពួកកូនចៅរបស់បេនយ៉ាមីន គឺសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌៗជាកូនពេដាយ៉ាៗជាកូនកូឡាយ៉ាៗជាកូនម្អាសេយ៉ាៗជាកូនអីធាលៗជាកូនយេសាយ៉ា
8. ហើយបន្ទាប់នឹងគាត់ នោះមានកាបាយ និងសាឡាយ រួមទាំងអស់មាន៩២៨នាក់
9. ហើយយ៉ូអែល ជាកូនស៊ីកគ្រី លោកជាអ្នកត្រួតលើគេ និងយូដាជាកូនសេនួរ លោកជាភូឈួយនៃទីក្រុង។
10. ក្នុងពួកសង្ឃ នោះមានយេដាយ៉ា ជាកូនយ៉ូយ៉ារីប និងយ៉ាគិន
11. សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ
12. ព្រមទាំងពួកបងប្អូនគេ ដែលធ្វើការនៅព្រះវិហារ ទាំងអស់មាន៨២២នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលាៗ ជាកូនអាំស៊ីៗ ជាកូនសាការីៗ ជាកូនផាសហ៊ើរៗជាកូនម៉ាលគា
13. ហើយពួកបងប្អូនលោកដែលជាកំពូលលើវង្សរបស់ឪពុកគេ រួមទាំងអស់ មាន២៤២នាក់ ហើយមានអ័ម៉ាសាយ ជាកូនអ័សារាលដែលជាកូនរបស់អ័ហាសាយៗជាកូនមស៊ីលេម៉ូតៗជាកូនអ៊ីមមើរ