31. ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងតំបន់នៅជុំវិញ
32. និងនៅអាន៉ាថោត ណូប ហាណានា
33. ហាសោរ រ៉ាម៉ា គីថែម
34. ហាឌីឌ សេបោម នេបាឡាត
35. ឡូឌ អូណូរ ហើយនៅក្នុងច្រកភ្នំពួកជាងរចនា
36. ចំណែកខាងពួកលេវី នោះមានខ្លះដែលត្រូវខាងស្រុកយូដា គេបានទៅនៅខាងស្រុកបេនយ៉ាមីនវិញ។