21. តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា និងគីសប៉ា ជាអ្នកត្រួតលើគេ។
22. ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡិម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចំរៀង ជាអ្នកត្រួតត្រាលើកិច្ចការ ក្នុងព្រះវិហារនៃព្រះ
23. ដ្បិតមានច្បាប់ដែលស្តេចបានតាំងពីដំណើរពួកនោះ ជាច្បាប់យ៉ាងតឹងរ៉ឹង ឲ្យចែកស្បៀងអាហារដល់ពួកចំរៀង តាមដែលគេត្រូវការរាល់ៗថ្ងៃ
24. ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
25. ត្រង់ឯទីក្រុងទាំងប៉ុន្មាន និងស្រែចំការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា និងតំបន់នៅជុំវិញ នៅឌីបូន និងតំបន់នៅជុំវិញ នៅយេកាបសៀល និងតំបន់នៅជុំវិញ
26. នៅត្រង់យេសួរ ម៉ូឡាដា បេត-ផាលែត
27. ហាសា-ស៊ូអាល បៀរ-សេបា និងតំបន់នៅជុំវិញ
28. នៅស៊ីកឡាក់ មេកូណា និងតំបន់នៅជុំវិញ
29. នៅអេន-រីម៉ូន សូរ៉ាស់ យ៉ារមុត
30. សាណូអា អាឌូឡាម និងតំបន់នៃក្រុងទាំងនោះ ឡាគីស និងស្រែចំការនៅជុំវិញ អាសេកា និងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម
31. ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងតំបន់នៅជុំវិញ
32. និងនៅអាន៉ាថោត ណូប ហាណានា
33. ហាសោរ រ៉ាម៉ា គីថែម
34. ហាឌីឌ សេបោម នេបាឡាត