16. ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ
17. ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន និងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន
18. ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
19. ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន និងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
20. ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ និងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដាគ្រប់គ្នាតាមមរដកគេរៀងខ្លួន
21. តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា និងគីសប៉ា ជាអ្នកត្រួតលើគេ។