1. ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត
2. ពួកបណ្តាជនក៏ឲ្យពរដល់មនុស្សទាំងប៉ុន្មានដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡិម ដោយស្ម័គ្រពីចិត្ត។
3. នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរអាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម និងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង
4. ឯនៅក្នុងក្រុងយេរូសាឡិម នោះមានពួកកូនចៅយូដា និងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស
5. និងម្អាសេយ៉ា ជាកូនបារូក ដែលជាកូនកុល-ហូសេៗជាកូនហាសាយ៉ាៗជាកូនអ័ដាយ៉ាៗជាកូនយ៉ូយ៉ារីបៗជាកូនសាការីៗជាកូនស៊ីឡូនី
6. អស់ទាំងកូនចៅរបស់ពេរេសដែលនៅក្រុងយេរូសាឡិម នោះមានមនុស្សក្លាហានចំនួន៤៦៨នាក់។
7. ឯពួកកូនចៅរបស់បេនយ៉ាមីន គឺសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌៗជាកូនពេដាយ៉ាៗជាកូនកូឡាយ៉ាៗជាកូនម្អាសេយ៉ាៗជាកូនអីធាលៗជាកូនយេសាយ៉ា