2. ព្រះទ្រង់ក៏មានព្រះបន្ទូលទៅម៉ូសេទៀតថា អញជាព្រះយេហូវ៉ា
3. អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនឹងយ៉ាកុបសំដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែគេមិនបានស្គាល់អញដោយនាមជា «យេហូវ៉ា» របស់អញនោះទេ
4. អញក៏បានតាំងសេចក្ដីសញ្ញារបស់អញដល់គេថា នឹងឲ្យស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅទុកដូចជាអ្នកដទៃ
5. អញបានឮដំងូររបស់ពួកកូនចៅអ៊ីស្រាអែល ដែលពួកសាសន៍អេស៊ីព្ទចាប់ជាបាវបំរើ ហើយអញបានរឭកដល់សេចក្ដីសញ្ញារបស់អញនោះ
6. ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
7. អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ
8. អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរអាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា