13. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេ និងអើរ៉ុន ជាសេចក្ដីបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទប្រយោជន៍ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែល ឲ្យចេញពីស្រុកអេស៊ីព្ទទៅ។
14. នេះជាបញ្ជីពួកមេនៃគ្រួសារឪពុកគេទាំងប៉ុន្មាន ពួកកូនរូបេនដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី នេះឯងជាគ្រួរបស់រូបេនទាំងប៉ុន្មាន
15. ពួកកូនស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់ នេះឯងជាគ្រួស៊ីម្មានទាំងប៉ុន្មាន
16. នេះជាឈ្មោះរបស់ពួកកូនលេវី តាមពូជដំណរបស់គេតមក គឺគើសុន កេហាត់ និងម្រ៉ារី ឯលេវីក៏មានអាយុរស់នៅបាន១៣៧ឆ្នាំ
17. ពួកកូនគើសុន គឺលិបនី ហើយនឹងស៊ីម៉ាយ តាមគ្រួគេ
18. ពួកកូនកេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ឯកេហាត់ក៏មានអាយុរស់នៅបាន១៣៣ឆ្នាំ
19. ពួកកូនម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះឯងជាគ្រួរបស់លេវីតាមពូជដំណរបស់គេតមក
20. ឯអាំរ៉ាម គាត់យកយ៉ុកិបិត ជាម្តាយមីង ធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេឲ្យគាត់ ឯអាំរ៉ាមគាត់មានអាយុរស់នៅបាន១៣៧ឆ្នាំ
21. ពួកកូនយីតសារ គឺកូរេ នេផេក ហើយស៊ីកគ្រី
22. ពួកកូនអ៊ូស៊ាល គឺមីសាអែល អេលសាផាន និងស៊ីតទ្រី
23. ឯអើរ៉ុនលោកយកនាងអេលីសេបា ជាកូនអ័មីន៉ាដាប់ ហើយជាប្អូនណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារឲ្យលោក
24. ពួកកូនកូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ នេះឯងជាគ្រួពូជកូរេទាំងប៉ុន្មាន