4. ត្រូវយកតុមករៀបតាមរបៀប ហើយយកជើងចង្កៀងមកទាំងរៀបចំអស់ទាំងចង្កៀងផង
5. ត្រូវដាក់អាសនាមាសសំរាប់ដុតគ្រឿងក្រអូបនៅមុខហឹបនៃសេចក្ដីបន្ទាប់ រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ
6. ត្រូវដាក់អាសនាដង្វាយដុត នៅមុខមាត់ទ្វាររោងឧបោសថ របស់ផងត្រសាលជំនុំ
7. ហើយត្រូវដាក់ចានក្លាំ នៅជាកណ្តាលត្រសាលជំនុំ និងអាសនានោះ រួចដាក់ទឹកចុះក្នុងចានក្លាំផង
8. ឯទីលានត្រូវរៀបចំជុំវិញ ព្រមទាំងបាំងរនាំងនៅមាត់ទ្វារដែរ
9. ត្រូវយកប្រេងចាក់លាបមកលាបរោងឧបោសថ និងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ទាំងញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង នោះនឹងបានបរិសុទ្ធទាំងអស់
10. ត្រូវលាបប្រេងនៅអាសនាដង្វាយដុត និងគ្រឿងប្រដាប់អាសនានោះទាំងប៉ុន្មាន ទាំងញែកចេញជាបរិសុទ្ធ ដូច្នេះអាសនានោះនឹងបានបរិសុទ្ធជាទីបំផុត
11. ត្រូវលាបប្រេងនៅចានក្លាំ និងជើងនៃចាននោះ ទាំងញែកចេញជាបរិសុទ្ធ
12. ត្រូវនាំអើរ៉ុន និងពួកកូនលោកមកជិតទ្វារត្រសាលជំនុំ ហើយផ្ងូតអ្នកទាំងនោះដោយទឹក
13. រួចយកសំលៀកបំពាក់បរិសុទ្ធមកបំពាក់អើរ៉ុន ហើយចាក់ប្រេងញែកលោកចេញជាបរិសុទ្ធ ដើម្បីឲ្យលោកបានធ្វើការងារជាសង្ឃដល់អញ
14. រួចត្រូវនាំពួកកូនលោកមកបំពាក់អាវខ្លីឲ្យ
15. ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។