និក្ខមនំ 40:31-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ហើយ​ម៉ូសេ អើរ៉ុន និង​ពួក​កូន​អើរ៉ុន​ក៏​លាង​ដៃ លាង​ជើង​ត្រង់​ចាន​នោះ

32. វេលា​ណា​ដែល​អ្នក​ទាំង​នោះ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​ទៅ​ជិត​អាស‌នា នោះ​តែង​លាង​សំអាត​សិន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

33. លោក​ដំឡើង​រនាំង​នៃ​ទីលាន នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាស‌នា រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។

34. នោះ​ពពក​ក៏​គ្រប​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ

35. ឯ​ម៉ូសេ លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​មិន​បាន ពី​ព្រោះ​ពពក​នៅ​ពី​លើ ហើយ​ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​ពេញ​ក្នុង​រោង​ឧបោសថ​នោះ​ផង

36. បើ​កាល​ណា​ពពក​បាន​ឡើង ផុត​ពី​លើ​រោង​ឧបោសថ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​តែង​ធ្វើ​ដំណើរ​ដើរ​ទៅ​ជា​ដរាប ក្នុង​គ្រប់​ទាំង​វេលា​ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​នោះ

37. តែ​បើ​កាល​ណា​ពពក​មិន​បាន​ឡើង​ទេ នោះ​គេ​ក៏​មិន​ធ្វើ​ដំណើរ​ទៅ​ដែរ ទាល់​តែ​ពពក​ឡើង​ផុត​ចេញ

38. ដ្បិត​ក្នុង​អស់​ទាំង​ការ​ដំណើរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​លើ​រោង​ឧបោសថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​វិញ ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឃើញ។:៚

និក្ខមនំ 40