31. ហើយម៉ូសេ អើរ៉ុន និងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ
32. វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
33. លោកដំឡើងរនាំងនៃទីលាន នៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
34. នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ
35. ឯម៉ូសេ លោកចូលទៅក្នុងត្រសាលជំនុំមិនបាន ពីព្រោះពពកនៅពីលើ ហើយដោយព្រោះសិរីល្អនៃព្រះយេហូវ៉ាដែលនៅពេញក្នុងរោងឧបោសថនោះផង