23. រួចរៀបនំបុ័ងលើតុនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
24. លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ
25. រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
26. លោកដាក់អាសនាមាស នៅមុខវាំងនន ក្នុងត្រសាលជំនុំ
27. ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនានោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
28. លោកដាក់រនាំង បាំងនៅមាត់ទ្វាររោងឧបោសថ
29. ហើយក៏ដាក់អាសនាដង្វាយដុតនៅមុខទ្វាររោងឧបោសថផងត្រសាលជំនុំ រួចលោកថ្វាយដង្វាយដុត និងដង្វាយម្សៅ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
30. លោកដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ ហើយនឹងអាសនា រួចដាក់ទឹកក្នុងចាននោះ សំរាប់នឹងលាងសំអាត
31. ហើយម៉ូសេ អើរ៉ុន និងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ