14. រួចត្រូវនាំពួកកូនលោកមកបំពាក់អាវខ្លីឲ្យ
15. ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។
16. ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់
17. នៅថ្ងៃ១កើតក្នុងខែដំបូងឆ្នាំទី២ នោះរោងឧបោសថបានដំឡើងរួចជាស្រេច
18. ម៉ូសេបានដំឡើងរោងឧបោសថ លោកដាក់ជើងទាំងប៉ុន្មាន ក៏បញ្ឈរក្តារ ហើយរៀបរនុកក៏លើកសសរទាំងប៉ុន្មានឡើង
19. រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាលដូចជាព្រះយេហូវ៉ាបានបង្គាប់មក
20. លោកយកសេចក្ដីបន្ទាល់មកដាក់ក្នុងហឹប រួចព្រហកឈើស្នែងភ្ជាប់នឹងហឹប ហើយដាក់ទីសន្តោសប្រោសនៅលើហឹបនោះ
21. លោកយកហឹបទៅដាក់ក្នុងរោងឧបោសថ ហើយលាវាំងននបាំងហឹបនៃសេចក្ដីបន្ទាល់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
22. លោកដាក់តុនៅខាងជើងក្នុងត្រសាលជំនុំត្រង់ខាងមុខវាំងនន
23. រួចរៀបនំបុ័ងលើតុនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
24. លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ