10. ត្រូវលាបប្រេងនៅអាសនាដង្វាយដុត និងគ្រឿងប្រដាប់អាសនានោះទាំងប៉ុន្មាន ទាំងញែកចេញជាបរិសុទ្ធ ដូច្នេះអាសនានោះនឹងបានបរិសុទ្ធជាទីបំផុត
11. ត្រូវលាបប្រេងនៅចានក្លាំ និងជើងនៃចាននោះ ទាំងញែកចេញជាបរិសុទ្ធ
12. ត្រូវនាំអើរ៉ុន និងពួកកូនលោកមកជិតទ្វារត្រសាលជំនុំ ហើយផ្ងូតអ្នកទាំងនោះដោយទឹក
13. រួចយកសំលៀកបំពាក់បរិសុទ្ធមកបំពាក់អើរ៉ុន ហើយចាក់ប្រេងញែកលោកចេញជាបរិសុទ្ធ ដើម្បីឲ្យលោកបានធ្វើការងារជាសង្ឃដល់អញ
14. រួចត្រូវនាំពួកកូនលោកមកបំពាក់អាវខ្លីឲ្យ
15. ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។
16. ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់
17. នៅថ្ងៃ១កើតក្នុងខែដំបូងឆ្នាំទី២ នោះរោងឧបោសថបានដំឡើងរួចជាស្រេច