និក្ខមនំ 40:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. នៅ​ថ្ងៃ​១​កើត​ខែ​ដំបូង នោះ​ត្រូវ​ដំឡើង​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ

3. ត្រូវ​ដាក់​ហឹប​នៃ​សេចក្ដី​បន្ទាល់​ទៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង

4. ត្រូវ​យក​តុ​មក​រៀប​តាម​របៀប ហើយ​យក​ជើង​ចង្កៀង​មក​ទាំង​រៀប‌ចំ​អស់​ទាំង​ចង្កៀង​ផង

5. ត្រូវ​ដាក់​អាស‌នា​មាស​សំរាប់​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាប់ រួច​ត្រូវ​បាំង​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ

6. ត្រូវ​ដាក់​អាស‌នា​ដង្វាយ​ដុត នៅ​មុខ​មាត់​ទ្វារ​រោង​ឧបោសថ របស់​ផង​ត្រសាល​ជំនុំ

7. ហើយ​ត្រូវ​ដាក់​ចាន​ក្លាំ នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ និង​អាស‌នា​នោះ រួច​ដាក់​ទឹក​ចុះ​ក្នុង​ចាន​ក្លាំ​ផង

8. ឯ​ទីលាន​ត្រូវ​រៀប‌ចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ

និក្ខមនំ 40