28. នោះម៉ូសេប្រាប់ទៅអើរ៉ុនពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានផ្តាំ និងគ្រប់ទាំងទីសំគាល់ដែលទ្រង់បានបង្គាប់មក
29. ម៉ូសេ និងអើរ៉ុនក៏នាំគ្នាទៅប្រមូលពួកចាស់ទុំនៃកូនចៅអ៊ីស្រាអែល
30. រួចហើយ អើរ៉ុនរ៉ាយរឿងប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេ ព្រមទាំងធ្វើអស់ទាំងទីសំគាល់នោះនៅមុខគេដែរ
31. បណ្តាជនទាំងឡាយក៏ជឿ ហើយកាលណាគេឃើញថា ព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្ដីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់។