32. ដូច្នេះ អស់ទាំងការស្អាងរោងឧបោសថ និងត្រសាលជំនុំ នោះក៏រួចជាស្រេច ពួកកូនចៅអ៊ីស្រាអែលគេបានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ បានហើយជាស្រេចទាំងអស់។
33. គេនាំយករោងឧបោសថមកឯម៉ូសេ គឺទាំងត្រសាល និងប្រដាប់ត្រសាលទាំងប៉ុន្មាន ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងទាំងប៉ុន្មាន
34. គំរបធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយគំរបធ្វើពីស្បែកផ្សោត វាំងននសំរាប់ខាំង
35. ហឹបទីបន្ទាល់ និងឈើស្នែងសំរាប់សែង និងទីសន្តោសប្រោសហើយ
36. តុ និងគ្រឿងប្រដាប់សំរាប់តុ ហើយនឹងនំបុ័ងតាំងទុក
37. ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀងទាំងប៉ុន្មាន គឺជាចង្កៀងសំរាប់ដាក់លើជើងនោះ និងអស់ទាំងគ្រឿងប្រដាប់ចង្កៀង ព្រមទាំងប្រេងផង
38. អាសនាមាស ប្រេងចាក់លាប និងគ្រឿងក្រអូប រនាំងបាំងនៅមាត់ទ្វារត្រសាល
39. អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងប្រដាប់អាសនាទាំងអស់ ព្រមទាំងចានក្លាំ និងជើងនៃចាននោះ
40. រនាំងទីលាន អស់ទាំងសសរ និងជើងរបស់សសរ រនាំងសំរាប់បាំងមាត់ទ្វារទីលាន អស់ទាំងខ្សែចំរ៉ឹង ហើយគ្រឿងប្រដាប់សំរាប់រោងឧបោសថ ហើយសំរាប់ត្រសាលជំនុំទាំងអស់ផង
41. និងសំលៀកបំពាក់សំរាប់ការងារនៅទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុនដ៏ជាសង្ឃ ហើយនឹងសំលៀកបំពាក់ទាំងអស់សំរាប់ឲ្យពួកកូនលោកធ្វើការងារជាសង្ឃ។