3. គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នោះតាមរចនានៃជាងមានស្នាដៃ
4. ក៏ធ្វើខ្សែស្មាសំរាប់នឹងចងភ្ជាប់គ្នា នោះអេផូឌទាំងសងខាងបានជាប់គ្នាតែ១
5. ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
6. គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនអ៊ីស្រាអែលដូចជាគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស
7. យកមកដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សំរាប់ជាទីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។