25. ក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចំរុះត្រង់កណ្តាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវដែរ
26. គឺចង្ក្រង់១ផ្លែទទឹម១ ចង្ក្រង់១ផ្លែទទឹម១ នៅគ្រប់ជុំវិញជាយអាវសំរាប់ការងារ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
27. គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្តសំរាប់អើរ៉ុន និងពួកកូនលោក
28. ក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួត ពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តសំរាប់ជាសេចក្ដីលំអ ហើយនឹងខោស្នាប់ភ្លៅ ពីសំពត់ខ្លូតទេសដែរ គឺសំពត់ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
29. ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ហើយពណ៌ក្រហម ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
30. គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះដូចជាគេឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា»
31. រួចគេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
32. ដូច្នេះ អស់ទាំងការស្អាងរោងឧបោសថ និងត្រសាលជំនុំ នោះក៏រួចជាស្រេច ពួកកូនចៅអ៊ីស្រាអែលគេបានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ បានហើយជាស្រេចទាំងអស់។
33. គេនាំយករោងឧបោសថមកឯម៉ូសេ គឺទាំងត្រសាល និងប្រដាប់ត្រសាលទាំងប៉ុន្មាន ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងទាំងប៉ុន្មាន
34. គំរបធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយគំរបធ្វើពីស្បែកផ្សោត វាំងននសំរាប់ខាំង
35. ហឹបទីបន្ទាល់ និងឈើស្នែងសំរាប់សែង និងទីសន្តោសប្រោសហើយ
36. តុ និងគ្រឿងប្រដាប់សំរាប់តុ ហើយនឹងនំបុ័ងតាំងទុក