15. គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង
16. ក៏ធ្វើគ្រោងមាស២ និងក្រវិលមាស២ដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង
17. ហើយបញ្ចូលខ្សែមាស២ ក្នុងក្រវិលមាសទាំង២ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ
18. ឯចុងខ្សែមាសទាំង២ គេក៏ចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ
19. ក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូងដែលជាប់នឹងអេផូឌ
20. គេក៏ធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មាជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ
21. គេក៏យកខ្សែខៀវមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ កុំឲ្យរបូតចេញឡើយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
22. គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ
23. នៅកណ្តាលអាវវែងនោះមានក ដូចជាកនៃអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ
24. នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់
25. ក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចំរុះត្រង់កណ្តាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវដែរ
26. គឺចង្ក្រង់១ផ្លែទទឹម១ ចង្ក្រង់១ផ្លែទទឹម១ នៅគ្រប់ជុំវិញជាយអាវសំរាប់ការងារ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។