29. ឯលង្ហិនដែលគេបានថ្វាយ នោះមានចំនួន៧០ហាប២៤០០ដំឡឹង
30. លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន និងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ
31. អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន និងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។