10. មានទាំងសសរ២០ដាក់លើជើងលង្ហិន២០ ឯទំពក់សសរ ហើយនឹងគន្លឹះ នោះសុទ្ធតែធ្វើពីប្រាក់វិញ
11. នៅខាងជើង មានរនាំងប្រវែង១០០ហត្ថ ហើយសសរ២០ និងជើងលង្ហិន២០ មានទាំងទំពក់ និងគន្លឹះធ្វើពីប្រាក់ដែរ
12. នៅខាងលិច មានរនាំងប្រវែង៥០ហត្ថ មានសសរ១០ និងជើង១០ មានទាំងទំពក់សសរ និងគន្លឹះធ្វើពីប្រាក់ដែរ
13. ឯនៅខាងកើតក៏មានទទឹង៥០ហត្ថដូចគ្នា
14. តែនៅ១ចំហៀង មានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣
15. ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣ដូចគ្នា
16. រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់
17. អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរ និងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់
18. រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់