1. គាត់ស្អាងអាសនាដង្វាយដុតពីឈើនាងនួនមានបណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ
2. នៅជ្រុងទាំង៤ គាត់ធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន
3. គាត់ធ្វើប្រដាប់ទាំងប៉ុន្មានសំរាប់អាសនា គឺជាប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានដែរ នោះសុទ្ធតែធ្វើពីលង្ហិនទាំងអស់
4. គាត់ធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលរបស់កំពស់អាសនា
5. រួចសិតធ្វើកង៤ដាក់នៅប្រទាសលង្ហិនទាំង៤ជ្រុង សំរាប់នឹងព្រហកឈើស្នែងសែងទៅ
6. ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបដោយលង្ហិន
7. គាត់ព្រហកឈើស្នែងចូលក្នុងកងទាំងប៉ុន្មាន នៅសងខាងអាសនា សំរាប់នឹងសែងទៅឯអាសនានោះ គាត់ធ្វើឲ្យខូងពីក្តារ។
8. គាត់ក៏ធ្វើចានក្លាំពីលង្ហិន ព្រមទាំងជើងនៃចានក្លាំដែរ គឺធ្វើពីកញ្ចក់របស់ស្រីៗដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
9. គាត់ធ្វើទីលាន ឯនៅខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ សំរាប់បាំងទីលានប្រវែង១០០ហត្ថ
10. មានទាំងសសរ២០ដាក់លើជើងលង្ហិន២០ ឯទំពក់សសរ ហើយនឹងគន្លឹះ នោះសុទ្ធតែធ្វើពីប្រាក់វិញ
11. នៅខាងជើង មានរនាំងប្រវែង១០០ហត្ថ ហើយសសរ២០ និងជើងលង្ហិន២០ មានទាំងទំពក់ និងគន្លឹះធ្វើពីប្រាក់ដែរ