1. ឯបេតសាលាល គាត់ធ្វើហឹប ពីឈើនាងនួន មានបណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថកន្លះ
2. ក៏ស្រោបដោយមាសសុទ្ធទាំងខាងក្នុងខាងក្រៅ ហើយធ្វើគែមមាសនៅជុំវិញផង
3. គាត់សិតកងមាស៤នៅជ្រុងហឹបទាំង៤ គឺមាន២ម្ខាងៗ
4. ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបមាសផង
5. រួចគាត់ព្រហកឈើស្នែងនោះ ចូលក្នុងកង នៅសងខាងហឹបសំរាប់នឹងសែងទៅ
6. គាត់ធ្វើទីសន្តោសប្រោសពីមាសសុទ្ធ មានបណ្តោយ២ហត្ថកន្លះ ហើយទទឹង១ហត្ថកន្លះ
7. ក៏យកមាសឆ្លាក់ធ្វើចេរូប៊ីន២នៅចុងសងខាងទីសន្តោសប្រោស
8. គឺចេរូប៊ីន១នៅចុងខាងនេះ ហើយចេរូប៊ីន១ទៀតនៅចុងខាងនោះ គាត់បានធ្វើចេរូប៊ីនទាំង២នោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស
9. ឯចេរូប៊ីនក៏ត្រដាងស្លាបគ្របពីលើទីសន្តោសប្រោស ហើយប្រទល់មុខគ្នា ឈ្ងោកមើលទីសន្តោសប្រោស។
10. គាត់ធ្វើតុពីឈើនាងនួន មានបណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ
11. ក៏ស្រោបមាសសុទ្ធ ហើយធ្វើគែមមាសនៅជុំវិញ
12. គាត់ក៏ធ្វើគែមកំពស់១ទះនៅជុំវិញតុនោះ ហើយនៅគែមនោះក៏ធ្វើគែមមាសនៅជុំវិញដែរ
13. គាត់សិតកងមាស៤សំរាប់តុ រួចដាក់កងទាំងនោះ ភ្ជាប់នឹងជើងតុទាំង៤ នៅគ្រប់ជ្រុង