36. គាត់ធ្វើសសរ៤ពីឈើនាងនួន ស្រោបដោយមាស សំរាប់វាំងនននោះ ហើយមានទំពក់មាសនៅសសរទាំងនោះ រួចគាត់សិតជើងប្រាក់៤សំរាប់ទ្រសសរទាំងនោះ។
37. គាត់ក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សំរាប់មាត់ទ្វារត្រសាល
38. ហើយគាត់ធ្វើសសរ៥ និងទំពក់សំរាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំង៥ នោះធ្វើពីលង្ហិនវិញ។