19. គាត់ក៏ធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របលើត្រសាល ហើយ១ទៀតពីស្បែកផ្សោតសំរាប់នឹងគ្របពីលើនោះថែមទៀត។
20. គាត់ធ្វើក្តារសំរាប់រោងឧបោសថ ជាក្តារឈើនាងនួនដាក់បញ្ឈរ
21. ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
22. នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា
23. គឺក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
24. ក៏ដាក់ជើងធ្វើពីប្រាក់ទាំង៤០ នៅក្រោមក្តារទាំង២០នោះ ក្រោមក្តារ១មានជើង២ សំរាប់ស៊កពន្លួញទាំង២ដែលនៅចុងក្តារនោះ
25. គាត់ធ្វើក្តារ២០ទៀត សំរាប់រោងឧបោសថម្ខាង គឺជាខាងជើង ហើយជើងក្តារ៤០ដែរ
26. រាល់តែក្តារ មានជើងពីរៗ
27. គាត់ធ្វើក្តារ៦ សំរាប់ចុងរោងឧបោសថខាងលិច
28. ក៏ធ្វើក្តារ២ សំរាប់ជ្រុងរោងឧបោសថខាងចុង
29. ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម និងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា