26. ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូល ទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
27. រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរកត់ពាក្យទាំងនេះចុះ ដ្បិតអញតាំងសេចក្ដីសញ្ញារបស់អញនឹងឯង ហើយនឹងពួកអ៊ីស្រាអែលតាមន័យពាក្យទាំងនេះ
28. លោកក៏នៅទីនោះ ជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។