19. អស់ទាំងកូនដែលកើតពីម្តាយមក មុនគេបង្អស់ នោះជារបស់ផងអញ ព្រមទាំងកូនច្បងរបស់សត្វឯងទាំងប៉ុន្មាន ដែលជាឈ្មោលផង ទោះបើជាគោ ឬជាចៀមក្តី
20. ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។
21. ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការចុះ តែដល់ថ្ងៃទី៧ ត្រូវឈប់សំរាកវិញ ទោះបើនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក្តី ក៏ត្រូវឈប់សំរាកដែរ។
22. ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចំរូតស្រូវសាលី និងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ
23. អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល