31. ដូច្នេះ ម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ាទូលថា បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសំរាប់ខ្លួនគេ
32. តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ
33. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ឯអ្នកណាដែលបានធ្វើបាបនឹងអញ នោះអញនឹងលុបឈ្មោះអ្នកនោះឯងពីបញ្ជីចេញ
34. ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែនៅថ្ងៃដែលអញនឹងមកជំនុំជំរះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ
35. រួចព្រះយេហូវ៉ាទ្រង់ចាត់សេចក្ដីវេទនាផ្សេងៗមកលើបណ្តាជន ដោយព្រោះគេបានធ្វើរូបកូនគោដែលអើរ៉ុនសិតឲ្យនោះ។