1. កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជំរាបថា សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា ឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
2. រួចអើរ៉ុនតបទៅគេថា ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីឯងរាល់គ្នាយកមកឲ្យអញ
3. នោះគ្រប់គ្នាក៏ដោះយកទៅប្រគល់ឲ្យ
4. ហើយលោកបានទទួលយកពីដៃគេទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯង ដែលបាននាំឯង ចេញពីស្រុកអេស៊ីព្ទមក
5. កាលអើរ៉ុនបានឃើញរូបគោហើយ នោះក៏សាងអាសនា១នៅមុខរូបនោះ រួចស្រែកប្រកាសថា នៅថ្ងៃស្អែកនេះនឹងមានបុណ្យថ្វាយព្រះយេហូវ៉ា
6. លុះដល់ថ្ងៃស្អែកបណ្តាជនទាំងឡាយ ក៏ក្រោកឡើងពីព្រលឹម ទៅថ្វាយដង្វាយដុត និងដង្វាយមេត្រី ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។
7. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ