28. ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង
29. ត្រូវស្រោបក្តារទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សំរាប់ព្រហករនុកចូល ទោះទាំងរនុកនោះក៏ត្រូវស្រោបដោយមាសដែរ
30. ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។
31. រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ
32. ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង
33. ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហឹបនៃសេចក្ដីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា
34. រួចត្រូវដាក់ទីសន្តោសប្រោសនៅលើហឹបនៃសេចក្ដីបន្ទាល់ខាងក្នុងទីបរិសុទ្ធបំផុត
35. ហើយត្រូវដាក់តុពីខាងក្រៅវាំងនន ចំហៀងខាងជើង ឯជើងចង្កៀង នោះត្រូវដាក់នៅពីមុខតុ ចំហៀងខាងត្បូង ក្នុងរោងឧបោសថ។
36. នៅមុខត្រសាល ត្រូវធ្វើរនាំង ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង
37. ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។