12. ឯសំពត់ត្រសាលដែលលើសពាក់កណ្តាល ក្នុង១ផ្ទាំងខាងចុង នោះត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថវិញ
13. ហើយសំពត់ដែលសល់១ហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន នោះត្រូវឲ្យសំយាកធ្លាក់ទៅ បាំងរោងឧបោសថទាំងសងខាងដែរ
14. រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។
15. ត្រូវធ្វើក្តារ ពីឈើនាងនួន ដាក់បញ្ឈរ សំរាប់ជាជញ្ជាំងនៃរោងឧបោសថ
16. ក្តារទាំងនោះ ត្រូវឲ្យមានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
17. គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ
18. ត្រូវធ្វើក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
19. ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ
20. ត្រូវធ្វើក្តារ២០សន្លឹក សំរាប់រោងឧបោសថនៅទិសខាងជើងទៀត
21. និងជើងប្រាក់ចំនួន៤០ សំរាប់ក្តារទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់តែក្តារ
22. ហើយត្រូវធ្វើក្តារ៦សន្លឹក សំរាប់ចុងរោងឧបោសថនៅទិសខាងលិច
23. ត្រូវធ្វើក្តារ២សន្លឹក សំរាប់ជ្រុងរោងឧបោសថនៅខាងចុង
24. ក្តារ២សន្លឹកនោះ ត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកង១ នៅជ្រុងទាំង២ ត្រូវមានក្តារ២ដូចគ្នា
25. ដូច្នេះត្រូវឲ្យមានក្តារ៨សន្លឹក ហើយនឹងជើងប្រាក់សំរាប់ក្តារទាំងនោះចំនួនជា១៦ គឺជើងពីរៗនៅរៀងរាល់តែក្តារ
26. ត្រូវធ្វើរនុក៥ពីឈើនាងនួន សំរាប់ក្តារនៅជញ្ជាំងរោងឧបោសថម្ខាង
27. នឹងរនុក៥ទៀត សំរាប់ក្តារជញ្ជាំងរោងឧបោសថម្ខាង ហើយរនុក៥ សំរាប់ក្តារជញ្ជាំងនៅឯចុងរោងឧបោសថខាងលិច
28. ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង
29. ត្រូវស្រោបក្តារទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សំរាប់ព្រហករនុកចូល ទោះទាំងរនុកនោះក៏ត្រូវស្រោបដោយមាសដែរ