1. រីឯរោងឧបោសថ នោះត្រូវឲ្យឯងធ្វើពីសំពត់១០ផ្ទាំង ដែលត្បាញ ដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីន តាមរចនានៃពួកជាងមានស្នាដៃ
2. បណ្តាសំពត់នីមួយៗត្រូវឲ្យមានបណ្តោយ២៨ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់
3. សំពត់៥ផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយសំពត់៥ផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ
4. ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំង១ទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ
5. ត្រូវធ្វើឲ្យមានខ្សែក្រវិល៥០នៅសំពត់ទី១ ហើយ៥០ទៀតនៅសំពត់ទី២ ត្រូវដាក់ខ្សែក្រវិលទាំងនោះឲ្យស្មើគ្នាទាំងអស់
6. ត្រូវធ្វើទំពក់មាស៥០ ដើម្បីនឹងភ្ជាប់សំពត់ទាំង២ផ្ទាំងនឹងទំពក់នោះ ឲ្យរោងឧបោសថបានជាប់នៅជារោងតែ១។
7. រួចត្រូវធ្វើសំពត់ ពីរោមពពែ ទុកសំរាប់គ្របពីលើរោងឧបោសថ ត្រូវឲ្យធ្វើសំពត់នោះ១១ផ្ទាំង
8. ឲ្យមានបណ្តោយ៣០ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់
9. ត្រូវដេរសំពត់៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ឯសំពត់ទី៦ នោះត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល
10. ហើយត្រូវធ្វើខ្សែក្រវិល៥០ដាក់តាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ទី២ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ