6. ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត
7. ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាង សំរាប់ដាំនៅអេផូឌ និងនៅប្រដាប់បាំងទ្រូង
8. រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ
9. ត្រូវឲ្យឯងធ្វើរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលអញនឹងបង្ហាញឯង។
10. ត្រូវឲ្យគេធ្វើហឹប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ
11. រួចត្រូវស្រោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើកែមមាសនៅលើហឹបជុំវិញ
12. ត្រូវឲ្យសិតកងមាស៤សំរាប់ហឹប ដាក់ភ្ជាប់នៅគ្រប់ទាំង៤ជ្រុង គឺ២ម្ខាងៗ